(ឧត្តរមានជ័យ)៖ មជ្ឈមណ្ឌលឯកសារកម្ពុជា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ៤គ្រឿង និងទឹកថ្នាំសម្លាប់មេរោគចំនួន ៥០លីត្រ ជូនរដ្ឋបាលស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មីប្រភេទដែលតា។

ពិធីប្រគល់ទទួលនេះធ្វើឡើងក្រោមវត្តមានលោក ហោ ជិនវិរយុទ្ធ អភិបាលស្រុកអន្លង់វែង និងលោក លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។

នាឱកាសនោះ លោកអភិបាលស្រុក ហោ ជិនវិរយុទ្ធ បានថ្លែងអំណរគុណជូនចំពោះលោក លី សុខឃាង ដែលបានផ្តល់សម្ភារទាំងអស់នេះ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ខណៈថ្មីៗនេះ មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ក្នុងស្រុកអន្លង់វែង៕