(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសមួយឆ្លើយតបចំពោះ សេចក្តីប្រកាសរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធ បានសម្រេចមិនឱ្យមានការចរចាណាមួយរវាងគណបក្សហ៊្វុនស៊ិនប៉ិច និង លោក ញឹក ប៊ុនឆៃ។

សេចក្តីប្រកាសរបស់គណបក្សខ្មែររួបរួមជាតិ បានធ្វើឡើងបន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានសម្រេចឱ្យឈប់មានការទាក់ទង ឆ្លើយឆ្លង ឬចរចារផ្លូវការ ក្រៅផ្លូវការណាមួយជាមួយ លោក ញឹក ប៊ុនឆៃ ជាបន្តទៅទៀត ប៉ុន្តែព្រះអង្គនៅតែបន្តបើកទ្វារស្វាគមន៍ចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណបក្សខ្មែររួបរួមជាតិ គ្រប់លំដាប់ថ្នាក់ ដែលមានបំណងវិលត្រលប់មកដង្ហែព្រះអង្គ និងរួមរស់ក្នុងដំបូលគណបក្សហ៊្វុនស៊ិនប៉ិចវិញ។

គណបក្សខ្មែររួបរួមជាតិ បានចាត់ទុកថា សេចក្តីប្រកាសនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនោះទេ ប៉ុន្តែជាមតិរបស់បុគ្គលពីរនាក់ ដែលមិនមានតួនាទីនៅក្នុងគណបក្សនេះប៉ុណ្ណោះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណបក្សខ្មែររួបរួមជាតិ៖