(ភ្នំពេញ)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃចន្ទ ៧ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានយាងជាព្រះរាជាធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយចែកជូនវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា ប៉ុស្តិ៍សុខភាពសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី និងលោកគ្រូ អ្នកគ្រូបង្រៀនបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

នៅក្នុងកម្មវិធីក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកាសាកលវិទ្យាល័យ ព្រះសីហមុនីរាជា និងក្រុមការងារមនុស្សធម៍សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រីនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ខេត្តកណ្តាល ។

សម្តេចព្រះមហាសង្ឃរាជបានប្រោសប្រទានម៉ាស់ ៧៥០០ម៉ាស់ និងថវិកា៥លានរៀនសម្រាប់ទិញថ្នាំ ចង្ហាន់ និងប្រើប្រាស់សម្រាប់មនុស្សធម៌នៅប៉ុស្តិ៍សុខភាព សរុបថវិកាទាំងអស់ ១៧ ៤១០ ០០០រៀល។ ដោយក្នុងមួយម្នាក់ៗទទួលបានអង្ករ២០គីឡូ មី១កេស ទឹកផ្លែឈើមួយកេសតូច។

នាក្នុងឱកាសសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី សូមថ្លែងអំណរគុណ និងជូនបុណ្យកុសល សប្បុរសជនដែលបានចូលរួមរីករាយជ្រះថ្លាះអនុមោទនាមហាកុសល និងសូមបានសម្រេចមគ្គផល ហេីយដល់នូវសេចក្តីសុខ សេចក្តីចម្រេីនតរៀងរហូតទៅ៕