(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦២៩នាក់, ជាសះស្បើយ៤២២នាក់, ស្លាប់ចំនួន៩នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២៥លាន ៤៦ម៉ឺននាក់ ស្លាប់ជាង ៤លាន ៦៤ម៉ឺននាក់ និងជាសះស្បើយជាង ២០២លាននាក់!

៣៖ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារការចម្លងវីរុសកូវីដ១៩

៤៖ កូរ៉េខាងជើងបាញ់តេស្តមីស៊ីលចង្អុលប្រាប់ទិស ក្នុងរយៈចម្ងាយឆ្ងាយ ប្រកបដោយជោគជ័យ

៥៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចេញសេចក្តីប្រកាសអំពីលទ្ធផលជំនួបរវាងលោក និងប្រមុខការទូតចិន

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣៥,៤៥០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥១នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ ថៃ៖ មនុស្សជាង ១២,៥០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៣២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

៨៖ ប្រមុខការទូតចិនលោក វ៉ាង យី សន្យាពន្លឿនគម្រោងខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ ព្រះសីហនុ-ហុងកុង

៩៖ ព្រះមហាក្សត្រម៉ាឡេស៊ី យាងបើកសម័យប្រជុំសភាដំបូង ក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង

១០៖ សម្តេចក្រឡាហោម ស ខេង៖ ក្នុងខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបាន៥៧គីឡូ ឃាត់ខ្លួនជនសង្ស័យ៨៦១នាក់

១១៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន យល់ព្រមឲ្យរដ្ឋកាលីហ្វ័រញ៉ា ចេញសេចក្តីប្រកាសអំពីគ្រោះមហន្តរាយ

១២៖ លោក វ៉ាង យី៖ ចិននឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលមានប្រវែង២០គីឡូម៉ែត្រពិបាកសាងសង់

១៣៖ រដ្ឋមន្រ្តីការបរទេសកាតា ជួបជាមួយនាយករដ្ឋមន្រ្តីស្តីទីអាហ្វហ្កានីស្ថាន ដើម្បីជជែកពីទំនាក់ទំនង និងជំនួយមនុស្សធម៌

១៤៖ ចិនផ្តល់ថវិកាចំនួន ២,៥លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា

១៥៖ អាជ្ញាធរវៀតណាម ព្រមានពីហានិភ័យទឹកជំនន់និងបំណាក់ដី ទោះព្យុះត្រូពិចថយចុះឥទ្ធិពលក៏ដោយ

- ព័ត៌មាន Fresh News Plus

១៖ ព័ត៌មានសំខាន់ៗទាក់ទងនឹង iPhone 13 ខណៈកាលបរិច្ឆេទនៃថ្ងៃប្រកាសបង្ហាញអាចនឹងធ្វើឡើង នៅថ្ងៃស្អែកនេះ

២៖ ១០០០ប្រកួត Mourinho ដឹកនាំ Roma ឈ្នះ Sassuolo ២-១ ក្លាយជាជ័យជម្នះទី៦៣៨ នៃអាជីពគ្រូបង្វឹក

៣៖ ជាពីរបួស Zlatan រកបាន ១គ្រាប់ ក្លាយជាអ្នករកបានគ្រាប់បាល់មានវ័យចាស់ជាងគេនៅ Serie A 2021-22

៤៖ ចិនប្រាប់ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាពិសេស Alibaba និង Tencent ហើយអោយសហការគ្នារកស៊ី កុំប្លក់គ្នាទៅវិញទៅមក

៥៖ បេក្ខភាពដេញថ្លៃធ្វើម្ចាស់ផ្ទះ Suzuki Cup កើនដល់ ៦ប្រទេស ខណៈកម្ពុជាបានដាក់ពាក្យរួចរាល់

៦៖ ស៊ុត ៣គ្រាប់ Benzema ពេលនេះរកបាន ៥គ្រាប់ ឈរលើគេបណ្តោះអាសន្ននៅលីគ La Liga 2021-22

៧៖ Daniil ឈ្នះពាន US Open លើកទី១ ក្រោយបំបាក់លេខ១ ពិភពលោក Novak

៨៖ អបអរសាទរ! តារាសម្តែងវ័យក្មេងកម្ពុជា លោក ឈួន ពិសិដ្ឋ ទទួលបានពានរង្វាន់ «តារាសម្តែងឆ្នើម» ពីមហោស្រព Venice លើកទី៧៨ នៅប្រទេសអ៉ីតាលី

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)