(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីណែនាំស្តីពីការរៀបចំពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្នុងអំឡុងពេលរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាល និងការការពារការចម្លងវីរុសកូវីដ១៩ និងវិធានការបង្ការការពុលចំណីអាហារ។

យោងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល តាមសភាពជាក់ស្តែង នៃកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានាសំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលជាជំងឺដ៏កាចសាហា វនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ»

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការណែនាំដូចតទៅ៖

*ក្នុងទីវត្តអារ៉ាមគណៈកម្មការវត្ត ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យ តាមដានលើពុទ្ធបរិស័ទដែលចេញចូលទីវត្តអារ៉ាម ព្រះវិហារ សាលាឆាន់និងកុដិនីមួយៗឱ្យបានហ្មត់ចត់ ហើយបុគ្គលគ្រប់ៗរូបត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឱ្យមានការចម្លងវីរុសកូវីដ១៩។

*គ្រប់ច្រកចេញចូលនីមួយៗនៃវត្តអារ៉ាម ត្រូវរៀបចំឱ្យមានកន្លែងលាងដៃ និងរក្សាការលាងដៃអោយបានញឹកញាប់ វ៉ាស់កំដៅ និងបាញ់ទឹកអាល់កុល ឬអាល់កុល ជែល សម្រាប់ពុទ្ធបរិស័ទទាំងអស់ កុំឱ្យមានការធ្វេសប្រហែស។

*សូមជ្រើសរើសការជួបជុំគ្រួសារតែនៅក្នុងខ្នងផ្ទះ ឬគេហដ្ឋានតែមួយ មិនត្រូវអញ្ជើញសាច់ញាតិ ដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីគ្នា ឬមិត្តភ័ក្រជិតស្និតមកជួបជុំលេងល្បែងសុីសង ច្រៀងរាំ ឬការជួបជុំគ្នាពិសារអារហារនិងសេពគ្រឿងស្រវឹង៕

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ៖