(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥៧នាក់, ជាសះស្បើយ៥៧៨នាក់, ស្លាប់ចំនួន៩នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២៦លាន ១០ម៉ឺននាក់ ស្លាប់ជាង ៤លាន ៦៥ម៉ឺននាក់ និងជាសះស្បើយជាង ២០២លាន ៧៣ម៉ឺននាក់!

៣៖ រកឃើញកូវីដបំប្លែងខ្លួនថ្មីមួយប្រភេទទៀត «MU» នៅជាង៣០ប្រទេស, មន្ដ្រីជំនាញសុខាភិបាល ព្រមានពីការឆ្លងរីករាលជំងឺកូវីដប្រភេទនេះនៅកម្ពុជា បើសិនពលរដ្ឋអនុវត្តវិធានការការពារមិនបានល្អ

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ១០៩,៤៣២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨១៥នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ កម្ពុជានឹងចាប់ផ្ដើមរុករករ៉ែមាសមួយកន្លែងទៀត ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៦៖ ថៃ៖ មនុស្ស ១១,៧៨៦នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៣៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៧៖ គ.ជ.ប ប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ នឹងមានឃុំ-សង្កាត់១,៦៥២ និងមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់១១,៦២២នាក់

៨៖ មកទល់ពេលនេះកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មិនទាន់ក្តោបបានព័ត៌មានលម្អិត អំពីការធ្វើតេស្តមីស៊ីលកូរ៉េខាងជើងនោះទេ

៩៖ អូស្ដ្រាលីកំពុងរៀបចំហិរញ្ញប្បទានជាង៦០លានដុល្លារ ជួយដល់ការអភិវឌ្ឍភាពធន់វិស័យសេដ្ឋកិច្ច នៅកម្ពុជា

១០៖ ចិននឹងបរិច្ចាគវ៉ាក់សាំងបង្ការកូវីដ-១៩ ដល់អាហ្វហ្កានីស្ថាន ព្រមទាំងជំនួយចាំបាច់ផ្សេងៗទៀត

១១៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល៖ ព្រលានយន្ដហោះភ្នំពេញថ្មី កំពុងពន្លឿនការសាងសង់ ដោយមិនមានឧបសគ្គរាំងស្ទះឡើយ

១២៖ សហរដ្ឋអាមេរិក នៅតែរក្សាការទំនាក់ទំនងជាមួយកូរ៉េខាងជើង ទោះព្យុងយ៉ាងទើបតែធ្វើតេស្ដមីស៊ីលក៏ដោយ

១៣៖ ៨ខែ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ១,៩០៩លានដុល្លារ ស្មើនឹងជាង៨៥ភាគរយនៃច្បាប់ថវិកាជាតិ

១៤៖ ការស្ទង់មតិ៖ ប្រជាជនអូស្រ្តាលីភាគច្រើន គាំទ្រឲ្យមានកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ១៩

១៥៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៥-២១ ខែកញ្ញា, ភ្លៀងនឹងបន្តធ្លាក់ពីខ្សោយទៅបង្គួរ សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ

១៦៖ បម្រែបម្រួលអាកាសធាតុ អាចបង្ខំឲ្យមនុស្ស២១៦លាននាក់ នៅលើពិភពលោក ត្រូវផ្លាស់ទីក្នុងប្រទេសពួកគេ នៅត្រឹមឆ្នាំ២០៥០

១៧៖ អគ្គនាយកពន្ធដារ៖ ការដាក់ឲ្យបង់ពន្ធតាមប្រព័ន្ធអនឡាញ ជួយដល់ការប្រមូលពន្ធ សម្រេចបានលទ្ធផលល្អ ទោះបីក្នុងស្ថានភាពកូវីដ១៩

១៨៖ លោក មូន ចេអ៉ីន៖ «ប្រជាជនកូរ៉េខាងត្បូង ៧០% នឹងទទួលបានការចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងសប្តាហ៍នេះ»

១៩៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទជូនពលរដ្ឋ ដើម្បីរាយការណ៍ករណីមន្ត្រីបម្រើប្រជាពលរដ្ឋមិនបានល្អ ប្រើប្រាស់ពាក្យសម្តី និងផ្តល់សេវាទូទៅមានការយឺតយ៉ា

២០៖ ប្រទេសចំនួន៦នៅអាស៊ី កំពុងរងសម្ពាធឲ្យលុបចោលគម្រោងថ្មីៗ នៃការផលិតថាមពលពីធ្យូងថ្ម ខណៈកិច្ចប្រជុំស្តីបញ្ហាអាកាសធាតុ ជិតមកដល់

- ព័ត៌មាន Fresh News Plus

១៖ ក្រោយក្លាយជាមហាសេដ្ឋីប្រាក់លាន ពេលនេះ Kim Kardashian តុបតែងខ្លួនប្លែកៗ ពេលចូលរួមក្នុងកម្មវិធី Fashion លំដាប់ពិភពលោក «Met Gala»

២៖ គ្រូបង្វឹក Bayern៖ ក្លិប Barca នឹងនឹក Messi ប៉ុន្តែកីឡាករផ្សេងទៀតនឹងមានឱកាសកសាងកេរ្តិ៍ឈ្មោះ

៣៖ Ronaldo មានជម្រើសតែ Cavani ខកខានដោយសាររបួសបន្តិចបន្តួច នៃជំនួប UCL ដែល Man Utd ប៉ះ Young Boys

៤៖ ខ្សែប្រយុទ្ធ Braithwaite នឹងអវត្តមានរយៈពេលយូរ ដោយត្រូវវះកាត់ជង្គង់ ខណៈ Barca កំពុងខ្វះខ្សែប្រយុទ្ធ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)