(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ទទួលអំណោយជាសម្ភារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុន អភិរូហ៍ អ៊ិនវេសម៉ិន ឯ.ក (APHIRU INVESTMENT CO.,LTD) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលប្រព្រឹត្ដទៅនាទីស្នាក់កណ្ដាលកាកបាទក្រហមកម្ពុជា។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក PAN DECHENG ប្រធានក្រុមហ៊ុន អភិរូហ៍ អ៊ិនវេសម៉ិន ឯ.ក (APHIRU INVESTMENT CO.,LTD)។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភអំណោយជាស្បៀង សម្ភារ និងថវិកា ជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្កលក្ខណៈដល់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយដែលទទួលបានរួមមាន៖ ម៉ាស៊ីនវាស់កម្តៅចំនួន ៤០ប្រអប់, ម៉ាស៣០កាតុង, របាំងមុខ ២០០សម្រាប់ និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ៤០ប្រអប់៕