(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ ឥលូវនេះ ក្រសួងទេសចរណ៍បានបង្កើត QR-Code ដើម្បីផ្ទុកបណ្ដុំឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ ដែលមានជាភាសាខ្មែរ និងភាសាចិន។

ក្រសួងទេសចរណ៍ក៏បានអនុញ្ញាតឱ្យម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរអាចស្កេន QR-Code នេះ ដើម្បីទាញយកឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ ទុកមើលខ្លួនឯង ឬអាចចែកចាយបន្ត ហើយក៏អាចបិទផ្សព្វផ្សាយនៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួនបានផងដែរ។

បើតាមក្រសួងទេសចរណ៍ ការជំរុញការផ្សព្វផ្សាយឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» ទាំងនេះ គឺត្រូវបានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ៕

សូមទាញយកឯកសារ «បច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ តាមរយៈ QR-Code ដូចខាងក្រោម៖