(ភ្នំពេញ)៖ គណៈសង្ឃនាយក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រគេន និងជូនដំណឹងទូលប្រគេនព្រះមេគណរាជធានី-ខេត្ត និងព្រះចៅអធិការវត្ត និងជម្រាបដល់ប្រជាពុទ្ធបរិស័ទទូទាំងប្រទេស ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងសូមមានសេចក្ដីយោគយល់ចំពោះការខកខានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះមិនបានពេញលេញ។

គណៈសង្ឃនាយក ក៏បានទូលប្រគេនព្រះមេគណរាជធានី-ខេត្ត និងព្រះចៅអធិការវត្ត និងជម្រាបដល់ប្រជាពុទ្ធបរិស័ទទូទាំងប្រទេស ត្រូវចូលរួមគាំទ្រចំណាត់ការផ្អាកពិធីរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់រាជរដ្ឋាភិបាល ដែលមានទស្សនវិស័យវែងឆ្ងាយដែលបានគិតគូរពីសុខភាពសាធារណៈជាចម្បង និងប្រកបដោយគតិបណ្ឌិត។

ខាងក្រោមនេះជាសេចក្ដីលម្អិតក្នុងសេចក្តីប្រគេន និងជូនដំណឹងរបស់គណៈសង្ឃនាយក៖