(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៥០៤,៣៩៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៨,៣៤១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២២៧,០៣៨នាក់ (ស្លាប់ ១៤២,៦១២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៦៥៤,៤៥០នាក់ (ស្លាប់ ៣៩,៥០៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៣២,២២១នាក់ (ស្លាប់ ២៧,២៦៥នាក់)
* ថៃ ឆ្លងចំនួន ១,៧១០,៨៨៤នាក់ (ស្លាប់ ១៧,៦៩១នាក់)
* វៀតណាម ឆ្លងចំនួន ៨៣៦,១៣៤នាក់ (ស្លាប់ ២០,៤៤២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៧៧,៣៣៣នាក់ (ស្លាប់ ១៨,១០៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ១២៤,១៥៧នាក់ (ស្លាប់ ១៥៣នាក់)
* កម្ពុជា ឆ្លងចំនួន ១១៤,៥៧១នាក់ (ស្លាប់ ២,៤៨២នាក់)
* ទ្បាវ ឆ្លងចំនួន ២៧,៦០៧នាក់ (ស្លាប់ ២៤នាក់)
* ព្រុយណេ ឆ្លងចំនួន ៨,៥៩៩នាក់ (ស្លាប់ ៦៣នាក់)៕