(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានជូនដំណឹងពីយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ បង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ៦ ដល់១២ឆ្នាំ តាមបណ្ដាស្រុកទាំង១១ក្នុងខេត្ត។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត យុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែតុលា សម្រាប់អ្នកចាក់ដូសទី១ ពីថ្ងៃទី២០ កញ្ញា ដល់ថ្ងៃទី១០ ខែតុលា កន្លងទៅ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២នេះ គឺត្រូវមានរយៈពេលចន្លោះពី២១ ទៅ២៨ថ្ងៃ ក្រោយចាក់ដូសទី១។ យុទ្ធនាការនេះ ចាប់ផ្តើមពីម៉ោង ៨ ដល់ម៉ោង ១១៖៣០នាទី និងម៉ោង២ ដល់ម៉ោង ៤៖៣០នាទីរសៀល។ អ្នកចាក់សាំងទាំងអស់ ត្រូវយកប័ណ្ណចាក់វ៉ាក់សាំងទៅជាមួយ ក្នុងករណីទៅចាក់លើសពី២៨ថ្ងៃ បន្ទាប់ពីចាក់ដូសទី១ នឹងមិនអាចចាក់ដូសទី២បានទេ៕