(រតនគិរី)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តរតនគិរី។

លោក ញ៉ែម សំអឿន អតីតអភិបាលរងខេត្តរតនគិរី ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តរតនគិរី ជំនួសលោកថង សាវុន ដែលត្រូវផ្ទេរទៅជាអភិបាលខេត្តមណ្ឌលគិរី៕