(សៀមរាប)៖ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd.) បានឧបត្ថម្ភថវិកាចំនួន ៤៧៧៣ដុល្លារ ដើម្បីរួមចំណែកជួយសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណា ស្នងការនគរបាលខេត្តសៀមរាប ក៏បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលបានឧបត្ថម្ភថវិកាចំនួន ៤,៧៧៣ដុល្លារ សម្រាប់កសាងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ស្រុកប្រាសាទបាគង៕