សូមកុំចង់សាកល្បងគ្រឿងញៀន សូម្បីកន្លះដង ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែតុលា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៣២នាក់
13-10-2021 18:39
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៤ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន៣២នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៤,៧០៣ករណី ឃាត់មនុស្ស ១០,៣៣៩នាក់ (ស្រី៦២០នាក់)៕