(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាផងដែរ ដើម្បីជួយសម្រួលជីវភាពដល់គ្រួសារស្ត្រីក្រីក្រ វ័យ៤២ឆ្នាំ មានជំងឺមហារីក ឈ្មោះ ប្រាក់ ប៊ុនថុល រស់នៅក្រុម៣-៧-៨ និងក្រុម៩ ភូមិស្ពានខ្ពស់ តាមរយៈលោក ម៉ម ឡេងយ៉ានី ប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់គីឡូម៉ែត្រ លេខ៦ និងលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងជាអនុប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

លោក ជុំ បាយ័នវិបុល បានណែនាំដល់ស្ត្រីដែលមានជំងឺមហារីក ឱ្យខិតខំថែទាំសុខភាពឱ្យបានល្អ ប្រសើរតាមរយៈការយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់រៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ ពិសេសការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប់ជានិច្ច នៅមុនពេលលោកឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភាប្រើប្រាស់ និងថវិកា។

ជាមួយគ្នានេះស្ត្រីឈ្មោះ ប្រាក់ ប៊ុនថុល ដែលមានជំងឺមហារី និងបន្ទាប់ពីទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាពតាមរយៈលោក ជុំ បាយ័នវិបុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមជូនពរផងដែរ ចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ។

សូមជម្រាបថា សម្រាប់អំណោយមានជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលបានឧបត្ថម្ភដល់ស្ត្រីកើតជំងឺមហារី មានចំនួន២ឃីត ដោយក្នុង១ឃីត រួមមាន៖ ទឹកផ្លែឈើ១២កំប៉ុង, មី១កេស, នំ១កញ្ចប់, សាប៊ូចំនុះ៣៧០ក្រាម១កញ្ចប់, ស្ករសរ១គីឡូ, សាប៊ូកក់សក់១ដប, សាប៊ូលាងដៃ១ដប, ច្រាសដុះធ្មេញ នឹងថ្នាំដុះធ្មេញ១, ទឹកដោះគោ១កំប៉ុង, ទឹកត្រី និងទឹកសុីអុីវ២ដប, ក្រដាស់ជូតម៉ាត់ ១ដុំ, ម៉ាស១ប្រអប់, ត្រីខ១យួរ និងថវិកា ១សែន៤ម៉ឺនរៀលផងដែរ និង៣សែនរៀលផ្សេងទៀត សម្រាប់ឧបត្ថម្ភជូនដល់យុវជន និងប្រធានអនុសាខា ចំនួន១២នាក់ ដែលជាថវិការបស់លោក ជុំ បាយ័នវិបុល និងលោក ឃុយ ពិសិដ្ឋ សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រធានយុវជនសង្កាត់៕