(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៨នាក់, ជាសះស្បើយ៣៥៩នាក់, ស្លាប់ចំនួន២៥នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣៩លាន ៩៤ម៉ឺននាក់ ស្លាប់ជាង ៤លាន ៨៨ម៉ឺននាក់ និងជាសះស្បើយជាង ២១៧លាន ២៩ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំស្តីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លាញសំណង់អគារបេតិកភណ្ឌ

៤៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង អាចនឹងត្រូវអាស៊ាន រារាំងមិនឲ្យចូលរួមកិច្ចប្រជុំកំពូល

៥៖ រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីវិសោធកម្មរដ្ឋធម្មនុញ្ញ ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យ និងសិក្សា

៦៖ បណ្តាប្រទេស G20 គាំទ្រយ៉ាងខ្លាំងចំពោះផែនការថ្មីរបស់ IMF ដែលនឹងជួយគាំទ្របន្ថែម ដល់ប្រទេសងាយរងគ្រោះ

៧៖ លោកស្រី យក់ សម្បត្តិ៖ ការធ្លាក់ចុះនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ជាលទ្ធផលកើតចេញពីការចាក់វ៉ាក់សាំង

៨៖ ទីបំផុតជប៉ុនរំលាយសភា ដើម្បីត្រៀមរៀបចំការបោះឆ្នោតសកល នៅចុងខែតុលានេះ

៩៖ លោកស្រី យក់ សម្បត្តិ៖ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការ បើកសកម្មភាពសេដ្ឋកិច្ច និងទទួលទេសចរបរទេសឡើងវិញ

១០៖ ថៃ៖ មនុស្សជាង ១១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

១១៖ លោក ហ៊ុន ម៉ានី៖ ដើម្បីមុខមាត់ និងផលប្រយោជន៍ប្រទេសជាតិ យើងត្រូវត្រៀមរួមគ្នាដោយមោទនៈ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនានា ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣

១២៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ១០០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ១,៨០០នាក់ស្លាប់ក្នុង១ថ្ងៃ

១៣៖ អ្នកជំនាញ៖ ទោះជួបវិបត្តិកូវីដ១៩ តែវិស័យសំណង់កម្ពុជានៅតែដំណើរការល្អ, ៨ខែឆ្នាំនេះ ទុនវិយោគក្នុងវិស័យសំណង់មានជិត៤ពាន់លានដុល្លារ

១៤៖ ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន កើនឡើងជិត ២៣ភាគរយនៅបីត្រីមាសដំបូង

១៥៖ ចំនួនទៅចុះឈ្មោះបោះឆ្នោត មានតិចនៅឡើយ, គ.ជ.ប សូមអំពាវនាវដល់ពលរដ្ឋដែលគ្រប់អាយុ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ

- ព័ត៌មាន Fresh News Plus

១៖ ចាន់ វឌ្ឍនាកា និងកីឡាករជម្រើសជាតិ ៥នាក់ទៀត ឆ្លងកូវីដ១៩

២៖ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បញ្ជាក់ថា សុខភាពគាត់ និងកីឡាករ ៥នាក់ទៀត គឺល្អប្រសើរ

៣៖ Honda ប្រាប់កូនក្រុមកុំឲ្យមានអារម្មណ៍គ្រប់គ្រាន់ ឬពេញចិត្តនឹងលទ្ធផលឈ្នះកោះហ្គាំ ព្រោះកម្ពុជាមិនទាន់ឈ្នះក្រុមខ្លាំងៗក្នុងតំបន់នោះទេ

៤៖ Hyundai គ្រោងអភិវឌ្ឍន៍បន្ទះឈីបដោយខ្លួនដើម្បីកាត់បន្ថយការពឹងផ្នែកលើក្រុមហ៊ុនផលិតបន្ទះឈីប

៥៖ Facebook ដាក់ឱ្យប្រើប្រាស់មុខងារ «Audio» នៅលើ Facebook App ជាផ្លូវការ

៦៖ ម្ចាស់មេដាយសំរឹទ្ធ ជើងឯកពិភពលោក វិញ្ញាសារត់ប្រណាំង Tirop ត្រូវបានគេចាក់សម្លាប់

៧៖ ខ្សែការពារ AC Milan កីឡាករ Hernandez រកឃើញវិជ្ជមាន COVID-19

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)