(បាត់ដំបង)៖ លោក យ៉ាន់ ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមខេត្ត បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងការិយាល័យចរាចណ៍ផ្លូវគោកខេត្ត នៃស្នងការនគរបាលខេត្ត ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចណ៍ និងណែនាំបន្ថែមពីវិធានការទបស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមបណ្តាលផ្លូវហាយវេ ដែលទើបដាក់ឱ្យដំណើការចំនួន ៦ទីតាំងផ្សេងគ្នា នៅត្រង់ផ្លូវបំបែក ជាបួនដោយឆ្លងកាត់ស្រុក-ក្រុងចំនួន៣ រួមមាន៖ ស្រុកសង្កែ ស្រុកថ្មគោល និងក្រុងបាត់ដំបង។

លោក យ៉ាន់ ឧត្តម បានថ្លែងថា យុទ្ធនាការផ្សព្វផ្សាយនេះក្នុងគោលបំណង ដើម្បីជួយផ្សព្វផ្សាយដល់សាធារណជនទូទៅដែលធ្វើដំណើរតាមដងផ្លូវឱ្យបានយល់ដឹងកាន់តែល្អប្រសើរពីច្បាប់ចរាចរណ៍ផ្លូវគោក ស្គាល់ផ្លាកសញ្ញាចរាចណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត មិនត្រូវបត់ឬ វ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍ សំឡេងភ្ជាប់ទំនាក់ទំនង ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ។

បន្ថែមពីនេះ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ និងចូលរួមកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ ពិសេសបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែសជាដើម ដើម្បីជៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។

ជាមួយគ្នានេះ ក្រុមការងារក៏បានចូលរួមផ្សព្វផ្សាយបញ្រ្ជាបនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយចងផ្ទាំងរូបភាព, ចែកខិត្តប័ណ្ណ និងចែកម៉ាស់ផងដែ។

ក្នុងការងារផ្សព្វផ្សាយនេះក្រុមការងារបានចែកម៉ាស់ក្រណាត់ចំនួន ៥៥០ម៉ាស់, ចែកខិតប័ណ្ណកូវីដ១៩ ផ្នត់ចំនួន៣៥០សន្លឹក, ចំណាំងផ្លាស់ចំនួន ២០០សន្លឹក ឯកសារផ្សព្វផ្សាយចរាចណ៍ផ្លូវគោក រួមមានសៀវភៅច្បាប់ចរាចណ៍ កូនសៀបភៅអប់រំមូលដ្ឋានគ្រះសុវត្ថិភាពចរាចណ៍ ខិតបណ្ណ័របៀបពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវមួយចំនួនទៀតផងដែរ៕