(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥៨នាក់, អ្នកជំងឺចំនួន៤០៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៤នាក់។

គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៦,៦៦៥នាក់, អ្នកជាសះស្បើយសរុបចំនួន១១០,៨៧០នាក់, ស្លាប់សរុបចំនួន២,៦៥៨នាក់៕