(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៧៩១,១៤៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧២,៣៦៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៤,៧៥៨នាក់ (ស្លាប់ ១៤២,៩៥២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧២០,៣៦៨នាក់ (ស្លាប់ ៤០,៦៧៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៩០,៦៨៧នាក់ (ស្លាប់ ២៧,៩២១នាក់)
* ថៃ ឆ្លងចំនួន ១,៧៨៣,៧០១នាក់ (ស្លាប់ ១៨,២៧៣នាក់)
* វៀតណាម ឆ្លងចំនួន ៨៦៤,០៥៣នាក់ (ស្លាប់ ២១,១៩៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨៧,៨៥៣នាក់ (ស្លាប់ ១៨,៣៥៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៤៨,១៧៨នាក់ (ស្លាប់ ២២៣នាក់)
* កម្ពុជា ឆ្លងចំនួន ១១៦,៦៦៥នាក់ (ស្លាប់ ២,៦៥៨នាក់)
* ទ្បាវ ឆ្លងចំនួន ៣២,០២៩នាក់ (ស្លាប់ ៤០នាក់)
* ព្រុយណេ ឆ្លងចំនួន ១០,៨៦០នាក់ (ស្លាប់ ៧៣នាក់)៕