(សៀមរាប)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ លោក ឃុត សំអាត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក និង លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ ព្រមទាំងសមាជិក សមាជិកា និងអាជ្ញាធរឃុំសំបួរ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារ ឈ្មោះ រឿ សូត្រ និងភរិយាឈ្មោះ ឃួម ត្រា រស់នៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ដែលរងគ្រោះដោយសារអគ្គិភ័យបំផ្លាញផ្ទះអស់ទាំងស្រុង។

អំណោយកាកបាទក្រហមដែលផ្តល់ជូនគ្រួសារខាងលើរួមមាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ៥យួរ, ស័ង្កសី ៥សន្លឹក។

ក្រៅពីគ្រឿងឧបភោគខាងលើហើយនោះ ក៏មានការផ្តល់ថវិកាមួយចំនួនពីថ្នាក់ដឹកនាំក្នុងខេត្តផងដែរ។ ថវិកាដែលបានផ្តល់នោះរួមមាន៖ លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកក្រឡាញ់ ឧបត្ថម្ភ ១០០ដុល្លារ, អនុសាខាកាកបាទក្រហម ១០ម៉ឺនដុល្លារ, ការិយាល័យភូមិបាលស្រុក ៥០ម៉ឺនរៀល, រដ្ឋបាលឃុំសំបួរ ១៥ម៉ឺនរៀល, លោក ផែន ផៃរ៉េត ៥ម៉ឺនរៀល, ក្រុមការងារយុវជនស្រុក ១០ម៉ឺនរៀល, ក្រុមការងារយុវជនឃុំនិងក្រុមយុវជនភូមិ ៧៤ម៉ឺនរៀល។ ថវិកាសរុបមានចំនួន ២,០៤០,០០០រៀល៕

ជាមួយគ្នានោះដែរ លោកស្រី ប្រធាន និងក្រុមការងារទាំងអស់ សូមចូលរួមសោកស្តាយជាពន់ពេកចំពោះគ្រោះមហន្តរាយនេះ និងបានលើកទឹកចិតដល់ក្រុមគ្រួសារ ខិតខំតាំងចិត្តឲ្យបានល្អដើម្បីរៀបចំ ជីវភាពគ្រួសារឲ្យបានល្អប្រសើរឡើងវិញ៕