(ស្វាយរៀង)៖ ក្រុមការងាររៀបចំការប្រកួតរ៉ូបូតមនុស្សយន្ដ (Air and Tech Competitions) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តស្វាយរៀង បានរៀបចំវគ្គតម្រង់ទិស និងបណ្តុះបណ្តាល ទៅដល់ក្រុមប្រកួតរ៉ូបូតមនុស្សយន្តទាំង១០ក្រុម មកពីវិទ្យាល័យ និងមហាវិទ្យាល័យ។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

សម្រាប់ក្រុមទាំង១០នោះមានដូចជា៖ ក្រុម Robot Forward, ក្រុម Smart Techno, ក្រុម EMT, ក្រុម T.M.E, ក្រុម The-TerMinator, ក្រុម Young Cheetah (YC), ក្រុម Cyborge Tech Devision, ក្រុម Astro, ក្រុម 2Gether, និងក្រុម Young Dynamic។

គួររំឭកថា ការបោះជំហានជាលើកទី៣ នៃកម្មវិធី Air & Tech Competitions នៅឆ្នាំ២០២១ ដែលត្រូវបានផ្ដួចផ្ដើម និងបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ហើយបានបង្កើតការប្រកួតប្រជែងថ្មីមួយទៀត គឺការប្រកួតរ៉ូបូតមនុស្សយន្ដ (Humanoid) លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕