(បន្ទាយមានជ័យ)៖ ស្រុកម៉ាឡៃ ជាទឹកដីជាយដែនធ្លាប់មានសង្គ្រាម ហើយផ្ទៃដីមួយចំនួនគ្រប់ទៅដណ្ដប់ទៅដោយគ្រាប់យុទ្ធភណ្ឌ ខណៈប្រជាពលរដ្ឋរស់នៅទីនោះមានជីវភាពលំបាកលំបិនមិនថា គួបផ្សំនឹងការខ្វះខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ និងប្រព័ន្ធទឹកភ្លើងផងដែរ។

ក្រោមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បងប្អូនប្រជាពលរដ្ឋតំបន់នោះ ក្រោយសមាហរណកម្មមក បានធ្វើឲ្យមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ជីវភាពរបស់ប្រជាពលរដ្ឋ បានផ្លាស់ប្ដូរ ធូរធា និងទឹកមុខស្រស់ថ្លា។

ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងកាត់បន្ថយភាពក្រីប្រជាពលរដ្ឋ ក្រុមហ៊ុនប៉ាង ណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានកំពុងបង្កើតតំបន់មួយដែលធ្លាប់តែជាតំបន់សង្គ្រាម និងជាតំបន់ស្ងាត់ជ្រងំ នៃទឹកដីស្រុកម៉ាឡៃនេះ ឲ្យកាន់តែរីកចំរើន ដោយបង្កើតការងារក្នុងស្រុក តាមរយៈការបង្កើតរោងចក្រចំនួន៤ និងបង្កើតតំបន់កម្សាន្ត រួមមាន៖ កាស៊ីណូ សាលាបច្ចេកទេស អេឡិចត្រូនិច កន្លែងវាយកូនហ្គោល ទីលានបាល់ទាត់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា តំបន់ដែលកំពុងតែអភិវឌ្ឍន៍នេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៩អា ស្ថិតនៅឃុំទទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកស្រី ប៉ាង ណាគ្រី អគ្គនាយិកាក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៊ីស្ទេត ឯ.ក បានថ្លែងថា ដើម្បីចូលរួមកាត់បន្ថយពលករចំណាកស្រុករបស់ប្រជាពលរដ្ឋ និងមានគោលបំណងបង្កើតការងារក្នុងស្រុក ក្រុមហ៊ុន បានបង្កើតរោងចក្រចំនួន៤នេះ មានរោងចក្រក្លាសេអាហារ (កំពុងដំណើរការ) រោងចក្រផលិតចំណីសត្វ (នឹងដំណើរការខែមករា ឆ្នាំ២០២២) រោងចក្រផលិតដែកទីប និងរោងចក្រផលិតកង់ឡាន។ល។

អគ្គនាយិការ បានបញ្ជាក់ថា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជាការរួមចំណែកផ្តល់ឱកាសដ៏ល្អសំរាប់បងប្អូនប្រជាពលរដ្ឋ ដែលមានចំណូលទាបឲ្យមានទីជម្រកសមរម្យ ក្រុមហ៊ុន បានលក់ជូនក្នុងដី១ល្វែងទំហំ ៥ម៉ែត្រគុណ២០ម៉ែត្រ ក្នុងតម្លៃ១៩០០ដុល្លារ និងចាក់ដី រៀបចំធ្វើហេដ្ឋារចនាសម្ព័ន្ធ ហើយចំពោះអ្នកដែលចង់បង់រំលស់ក្នុងមួយខែត្រឹមតែ១០ម៉ឺនរៀលតែប៉ុណ្ណោះ ហើយថវិកាចំណេញ២០ភាគរយ ត្រូវយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕