(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងតម្លើងឋានៈដល់សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី, អនុរដ្ឋលេខាធិការ និងអគ្គនាយក សរុបចំនួន១៨រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ។

បន្ថែមពីនេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យតែងតាំង និងផ្តល់ឋានៈសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន២រូប ដែលមានឋានៈស្មើប្រធាននាយកដ្ឋានផងដែរ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលមានរាយនាមដូចខាងក្រោម៖