(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សំឃិត វៀន អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុន ភូថង។

លោក សំ ឃិតវៀន បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ-សង្កាត់ និងបែបបទ និងនីតិវិធីនៃការស្នើសុំ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្ដោះអាសន្នអាសន្ន។

បន្ថែមពីនេះ លោកថាសម្រាប់វគ្គបណ្តោះបណ្តានេះ នឹងធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹកនាំកាន់តែច្បាប់ពី បែបបទ និងនីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការដាក់ការទទួល និងដោះស្រាយពាក្យបណ្ដឹង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ពិតជាមានសារៈសំខាន់សម្រាប់អាជ្ញាធរក្រុង ស្រុក-ឃុំ-សង្កាត់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជំរុញឱ្យដំណើរការចុះឈ្មោះបោះឆ្នោត បានសមស្របទៅនឹងកាលបរិច្ឆេទដែលបានកំណត់ដោយច្បាប់ នឹងឈានទៅដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព យុត្តិធម៌នាពេលខាងមុខ។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់៖

*ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង
*ដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕