(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

បើយោងតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញនឹងធ្វើឡើងក្រោមប្រធានបទ៖

*ទី១៖ សភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

*ទី២៖ តាមឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

*ទី៣៖ បញ្ហាប្រឈមក្នុងដំណើរការចុះឈ្មោះបោះឆ្នោត។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តវេលាម៉ោង ១០៖០០នាទីព្រឹក ក្រោមអធិបតីភាពលោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ៕