(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយ សម្តែងការអបអរសាទរដល់ខួបលើកទី៣០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩១៩។

ក្នុងសារលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គណបក្សខ្មែររួបរួមជាតិ បានចាត់ទុកថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រម ព្រៀងបញ្ចប់បញ្ហាខ្មែរ ដោយសន្តិវិធី និងគ្រប់ជ្រុងជ្រោយ រួមមានការគិតគូរពីការបោះឆ្នោតជាសកលដោយសេរី និងយុត្តិធម៌រៀបចំ ដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា អ៊ុនតាក់ (UNTAC) ត្រួតពិនិត្យការដកថយចេញពីកម្ពុជានូវកងទ័ពបរទេស ធានាឯករាជ្យ បូរណភាព អធិបតេយ្យភាពកម្ពុជា ការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វប្បធម៌ អរិយធម៌ ការធានានូវសិទ្ធិសេរីភាពមូលដ្ឋានរបស់ ប្រជាពលរដ្ឋខ្មែរ។ល។

គណបក្សនេះ បានបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាសមិទ្ធផលប្រវត្តិសាស្ត្រ ជាមូលដ្ឋាន កសាងនូវទំនុកចិត្តដល់ភាគីជម្លោះ និងបដិបក្ខខ្មែរយើង អាចផ្សះផ្សារជានា និងរួបរួមជាតិឡើងវិញ នាំមកនូវសន្តិភាព ស្ថិរភាព បើកឱកាសសម្រាប់ការអភិវឌ្ឍ ស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សេដ្ឋកិច្ចសង្គម វប្បធម៌ អរិយធម៌ ។ល។ បើពុំមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា មិនអាចមានអ្វីៗ ដូចសព្វថ្ងៃនេះឡើយ៕

ខាងក្រោមនេះជាលិខិតរបស់គណបក្សខ្មែររួបរួមជាតិ៖