(ភ្នំពេញ)៖ ឧបាសក សេង ហួរ ត្រូវជាឪពុកបង្កើតរបស់លោក សេង លាង អនុប្រធានសាលាដំបូង និង លោក សេង រិទ្ធី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវជាជីតារបស់ លោក សេង ហៀង ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍

១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៧៖០៥ នាទីព្រឹក ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។

យោងតាមដំណឹងមរណភាព របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សពឧបាសក សេង ហួរ បានតម្កល់ទុកនៅគេហដ្ឋាននៃគ្រួសារសពស្ថិតនៅផ្ទះលេខ២៩ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រួសារនៃសព នឹងប្រារព្វពិធីដង្ហែសពទៅកាន់ទីបញ្ចុះសព វត្តដំណាក់អំពិល ស្ថិតនៅភូមិក្ដាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៦៖៣០ នាទីព្រឹក។

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានគោលបំណងផ្សព្វផ្សាយដំណឹងមរណភាពនេះ ដល់អនុប្រធាន ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី មន្ត្រីអាជ្ញាសាលា និងមន្ត្រីទាំងអស់ ដែលបម្រើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងចូលបច្ច័យតាមសទ្ធាជ្រះថ្លា៕