(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំពីការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាល់ការចេញ-ចូល គ្រឹះស្ថានសិក្សា ផ្សារ រោងចក្រ សហគ្រាស រមណីយដ្ឋាន និងទីតាំងអាជីវកម្មនានា ក្នុងភូមិសាស្ត្រខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រគេន-ជូនព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង និងប្រជាពលរដ្ឋ មានអាយុ១២ឆ្នាំ ដល់អាយុ១៨ឆ្នាំ បានចាក់គ្រប់តាមផែនការជាក់ស្ដែង និងចំពោះកុមារអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ បានចាក់លើសផែនការ ព្រមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ និងវិធានការនានារបស់ រាជរដ្ឋាភិបាលដ៏មានប្រសិទ្ធភាពធ្វើឱ្យការគ្រប់គ្រងស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យ កំពុងឈានទៅរកភាពល្អប្រសើរឡើងវិញ។

វិធានការនេះ ក៏ត្រូវបានធ្វើឡើង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាការបង្កើតឱ្យបាន ភាពសុំក្នុងសហគមន៍ ឱ្យមានភាពរឹងមាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យនាពេលឆាប់ៗ ខាងមុខនេះ៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដបន្ទាយមានជ័យ៖