(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤៤នាក់, អ្នកជំងឺចំនួន២៧៥នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១០នាក់ (ក្នុងនោះ ១០នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៧,៦៤៤នាក់, អ្នកជាសះស្បើយសរុបចំនួន១១២,៦៥៨នាក់, ស្លាប់សរុបចំនួន២,៧២៥នាក់៕