(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដែលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋស្ថិតនៅមណ្ឌលចាក់វ៉ាក់សាំងវត្តទួលសន្តិវ័ន្ដ (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានទទួលការឧបត្ថម្ភលើកទឹកចិត្តជាភេសជ្ជៈ ទឹកសុទ្ធ និងថវិកាផងដែរ សម្រាប់ដោះស្រាយ និងផ្គត់ផ្គង់តម្រូវការមួយចំនួន នៅក្នុងយុទ្ធនាការ ពីលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាអនុប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់ តំណាងឱ្យលោក ម៉ម ឡេងយ៉ានី ប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់។

បើតាមលោក ជុំ បាយ័នវិបុល ក្នុងនាមតំណាងឱ្យក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល មន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ សូមថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដែលបានបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដើម្បីចូលរួមបង្ការទប់ស្កាត់ នៃការរីករាលដាលឆ្លងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ រស់នៅខណ្ឌឫស្សីកែវ បន្ទាប់ពីឧបត្ថម្ភភេសជ្ជៈ ទឹកសុទ្ធ និងថវិកាផងដែរ សម្រាប់ដោះស្រាយ និងផ្គត់ផ្គង់តម្រូវការមួយចំនួន នៅក្នុងយុទ្ធនាការនេះ។

សូមជម្រាបថា សម្រាប់ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ដែលត្រូវបានលោក ជុំ បាយ័នវិបុល នាំយកមកឧបត្ថម្ភដល់ក្រុមគ្រូពេទ្យក្រសួងការពារជាតិ ដែលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឫដូសជំរុញ ជូនប្រជាពលរដ្ឋ ស្ថិតនៅមណ្ឌលចាក់វ៉ាក់សាំងវត្តទួលសន្តិវ័ន្ដ (ហៅវត្តទួលអស់លោក) រួមមាន៖ លោក ម៉ម ឡេងយ៉ានី ឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល, ក្រុមការងារចុះជួយគណបក្សសង្កាត់ ចំនួន១,០០០,០០០រៀល, លោក ស្តើង មានិត អនុប្រធានគណបក្សសង្កាត់ ឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន៤០កេស ទឹកក្រូច និងទឹកផ្លែឈើ ចំនួន១០កេស, លោកស្រី សុខ ដេម៉ា អនុប្រធានគណបក្សសង្កាត់ ឧបត្ថម្ភថវិកា ចំនួន២០០ដុល្លារ, លោកស្រី ខៀវ ណាវឿន សមាជិកអចិន្ត្រៃយ៍គណបក្សសង្កាត់ ឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន២០កេស និងទឹកផ្លែឈើចំនួន៥កេស៕