(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយ ឧបត្ថម្ភដ៍ថ្លៃថ្លាអង្គការ UNICEF ដើម្បីតប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងគ្រោះទឹកជំនន់។

នៅក្នុងកិច្ចអញ្ជើញទទួលអំណោយរបស់ អង្គការ UNICEF នេះធ្វើទ្បើង តាមរយៈលោក លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងសហការី។

អភិបាលខេត្តបន្ទាយមានជ័យ ជម្រាបឲ្យដឹងផងដែលថា អំណោយ ឧបត្ថម្ភរបស់អង្គការ UNICEF រួមមាន៖ ១.សាប៊ូម្សៅ ២ ៦២៥ កញ្ចប់ ២.ស្បែកជើងវែងកៅស៊ូ ចំនួន ២០០ គូ ៣.ស្រោមដៃកៅស៊ូ ចំនួន៣៧៥ គូរ ៤.សាប៊ូដុំលាងសម្អាតដៃចំនួន ១២ ៥០០ដុំ ៥.សំឡីអនាម័យសម្រាប់ស្ត្រីចំនួន ២៨ ២០០ប្រអប់ ៦.របាំងមុខចំនួន ៧០០ របាំង ៧.អៀមប្លាស្ទិកចំនួន ៥ ៧៥០។

នៅក្នុងឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ អង្គការ UNICEF លោក បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈអនាម័យ ដើម្បីប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងគ្រោះទឹកជំនន់។

លោកអភិបាលខេត្ត ក៏បានថ្លែងបន្តថា អំណោយទាំងនេះ ពិតជាមានតម្លៃសម្រាប់ ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។

លោកក៏សូមគោរពជូនពរ អង្គការ រដ្ឋមន្ត្រី និងគ្រួសារ សហការីទាំងអស់ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួប តែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕