(សៀមរាប)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំចែកអំណោយដល់គ្រួសារប្រជាពលរដ្ឋខ្វះខាតចំនួន ១៣០គ្រួសារ។

លោកស្រី ម៉ននី រង្សី អភិបាល នៃគណ:អភិបាលស្រុក និងលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក បានចូលរួមក្នុងពិធីផ្តល់អំណោយនេះ។ លោកស្រីអភិបាលស្រុក បានឱ្យដឹងថា អំណោយនេះជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនដល់គ្រួសារស្រ្ដីមេម៉ាយកូនច្រើនដែលជួបការលំបាក់ខ្លាំង ជនចាស់ជរាគ្មានទីពឹងដែលជួបការលំបាក់ខ្លាំង និងគ្រួសារមានពិការភាព ឬជំងឺរ៉ាំរ៉ៃ ដែលជួបការលំបាក់ខ្លាំង។

គ្រួសារពលរដ្ឋក្រីក្រចំនួន១៣០គ្រួសារ ដែលទទួលអំណោយនាព្រឹកមិញនេះ មកពី៧ឃុំ ក្នុងស្រុកក្រឡាញ់។ ក្នុងនោះ ឃុំក្រឡាញ់ចំនួន ៦២គ្រួសារ ឃុំសំបួរចំនួន ២២គ្រួសារ ឃុំកំពង់ថ្កូវចំនួន ១២គ្រួសារ ឃុំស្រណាលចំនួន ១០គ្រួសារ ឃុំក្រូចគរចំនួន ១០គ្រួសារ ឃុំស្នួលចំនួន ៧គ្រួសារ ឃុំតាអានចំនួន ៧គ្រួសារ។

ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូ មីជាតិ ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ប៊ីចេង ១ថង់៕