(ភ្នំពេញ)៖ នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តចេញឈរជើងគោលដៅ ចំណុចមុខផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដើម្បីត្រៀមចូលរួមសង្គ្រោះពលរដ្ឋ។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានចុះដល់គោលដៅទាំងយប់ ដើម្បីពិនិត្យស្ថានភាពទឹក ព្រមទាំងជួបសំណេះសំណាល ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងរបស់បញ្ជាការដ្ឋាន កងទ័ពជើងទឹក ដែលកំពុងត្រៀមប្រតិបត្តិការសង្រ្គោះ និងជម្លៀសពលរដ្ឋរងគ្រោះព្រោះជំនន់ទឹកភ្លៀងនៅតាមសណ្តស្ទឹងព្រែកត្នោត៕