(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈអារម្ភកថា ដ៏មានសារៈសំខាន់របស់សម្តេច បានដាក់ចេញនូវយុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង តាមរយៈការអនុម័តជាផ្លូវការនូវវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។
យោងតាមរយៈវីដេអូអារម្ភកថារបស់សម្តេចតេជោ ហ៊ុន សែន ដែលFresh News ទទួលបាននៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ បានថ្លែងបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមសំដែងនូវមនោសញ្ចេតនារីករាយថ្លែងនូវសារលិខិតជូនជនរួមជាតិទាំងអស់ជាទីស្នេហា អំពីឆន្ទៈ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គាំទ្រវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។ វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងនេះ មានចក្ខុវិស័យច្បាស់លាស់សម្រាប់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ សំដៅសម្រេចឱ្យបានចំនួនភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់នៅឆ្នាំ២០២៣»។
សូមស្តាប់នូវអារម្ភកថាទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖