(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួ៤៨នាក់, ជាសះស្បើយ៤៥នាក់, ស្លាប់ចំនួន៤នាក់ (២នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥៤លាន ៥៤ម៉ឺននាក់ ស្លាប់ជាង ៥លាន ១២ម៉ឺននាក់ និងជាសះស្បើយជាង ២៣១លាន ២៩ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់សភាអាស៊ី-អឺរ៉ុបថា សន្តិភាពនិងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

៤៖ ជំងឺផ្កាសាយបក្សីផ្ទុះឡើងខ្លាំងនៅទ្វីបអឺរ៉ុប និងអាស៉ី, អង្គការសុខភាពសត្វពិភពលោក កំពុងតាមដាន

៥៖ ប្រធានរដ្ឋសភាកម្ពុជា ប្រាប់មេដឹកនាំអាស៉ី-អឺរ៉ុបថា «សន្តិភាពត្រូវដើរទន្ទឹមនឹងការអភិវឌ្ឍ»

៦៖ ជំនួបរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន៖ «ចិនព្រមានចលនាទាមទារឯករាជ្យតៃវ៉ាន់ មិនឲ្យផ្លោះរំលងបន្ទាត់ក្រហម ខណៈអាមេរិកថា មិនគាំទ្រតៃវ៉ាន់ប្រកាសឯករាជ្យ»

៧៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចែករំលែកទស្សនៈ៣ចំណុច បើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១

៨៖ យោធាមីយ៉ាន់ម៉ា អះអាងថាលោកស្រី អោង សាន ស៊ូជី ទទួលបានការមើលថែយ៉ាងដិតដល់

៩៖ មនុស្សជំនិតរបស់ លោក កឹម សុខា ថា បក្សភ្លើងទៀន និងលោក សម រង្សុី គឺតែមួយ ហើយល្មមឈប់យល់ច្រឡំនឹងពាក្យបោកបញ្ឆោត «សមរង្សុី-កឹមសុខា ជាមនុស្សតែមួយ» ទៀតទៅ

១០៖ លោកស្រី អោងសាន ស៊ូជី ត្រូវយោធាមីយ៉ាន់ម៉ាចោទប្រកាន់ថែមទៀត ពីបទបន្លំការបោះឆ្នោត កាលពីឆ្នាំ២០២០

១១៖ រដ្ឋសភា នឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សប្តាហ៍ក្រោយ ដើម្បីពិនិត្យសំណើដាក់បេក្ខភាពលោក ជាម យៀប ជំនួសលោក ងួន ញិល និងសមាសភាពក្នុងគណៈកម្មការមួយចំនួន ដែលស្នើដោយសម្តេចតេជោ ហ៊ុន សែន

១២៖ លោក គីម ជុងអ៊ុន បង្ហាញវត្តមានឡើងវិញ នៅឯការដ្ឋានសាងសង់ទីក្រុងទំនើប ស្ថិតនៅជិតព្រំដែនចិន

១៣៖ កម្ពុជាផ្សព្វផ្សាយច្បាប់វិនិយោគថ្មី ដើម្បីទាក់ទាញវិនិយោគិន និងធុរជនកូរ៉េខាងត្បូង

១៤៖ ចិនជាប្រទេសដែលផ្តល់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ច្រើនបំផុតដល់បរទេស

១៥៖ និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទគេហទំព័រល្បែងស៊ីសងអនឡាញខុសច្បាប់ចំនួន៧៩

១៦៖ ជប៉ុនបដិសេធថា មិនមានជាប់ពាក់ព័ន្ធឡើយ ក្នុងការជួយសម្រួលដោះលែងអ្នកកាសែតអាមេរិក នៅមីយ៉ាន់ម៉ា

១៧៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា, ភ្លៀងបន្តធ្លាក់ពីខ្សោយទៅបង្គួរលាយឡំផ្គរ រន្ទះ

១៨៖ វិភាគអន្តរជាតិ៖ Facebook ចង់ធ្វើរឿងល្អៗ, តែចុងបញ្ចប់ធ្វើឱ្យអាមេរិក មានឈ្មោះអាក្រក់

១៩៖ កងទ័ពមួកខៀវកម្ពុជា ៧៣នាក់ បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Google ត្រូវបានរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ប្ដឹងក្រោមបទចោទប្រកាន់ប្រឆាំងសេចក្ដីទុកចិត្ត

២៖ ចិនក្លាយជាទីផ្សារលក់ Tablet ធំលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីអត្រានៃការលក់បានកើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៧ឆ្នាំចុងក្រោយ

៣៖ ដើម្បីគ្រួសារ Jon Rahm ដកខ្លួនចេញពីការប្រកួត DP World Tour Championship 2021

៤៖ Harry Kane នឹងអាចបំបែកកំណត់ត្រា ៥៣គ្រាប់របស់ Rooney នៅជម្រើសជាតិអង់គ្លេស

៥៖ អ៉ីតាលី ធ្លាក់មកលេងវគ្គជម្រុះ World Cup 2022 នៅពេលស្មើនឹងអៀរឡង់ខាងជើង

៦៖ អង់គ្លេស ឈ្នះកៅអីទៅ World Cup 2022 ក្រោយបំបាក់ម្ចាស់ផ្ទះសាំងម៉ារ៉ាំង ១០-០

៧៖ លោក Dean Smith ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី ក្លិបបាតតារាង Norwich City

៨៖ ប្រធានសហព័ន្ធបាល់ទាត់កេនយ៉ា ត្រូវបានឃុំខ្លួន១៤ថ្ងៃ ដើម្បីស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)