(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាល និងនាំយកនូវអំណោយដែលជាមូលនិធិរបស់លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ចែកជូនប្រជាពលរដ្ឋ ១១១គ្រួសារ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិតបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តី នឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី ដែលបានផ្តល់ការយកចិត្តទឹក ប្រកបដោយទឹកចិត្តសប្បុរសធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋទីទ័លក្រនៅក្នុងស្រុកកំពង់រោទិ៍នាពេលនេះ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានណែនាំឲ្យបបង្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាអនុវន្ត នូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីជាស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងអ្នកស្លាប់ នៅក្នុងប្រទេសមាន ការថយចុះយ៉ាងណាក៏ដោយ ។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋ ១១១គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ២យួរ ទឹកសុទ្ធ ១យួរ ម៉ាស់ ២ប្រអប់ នំប័ង និង ថវិកា ៥ម៉ឺនរៀល៕