(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប អកអំបុក និងសំពះព្រះខែ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើការផ្សាយផ្ទាល់នូវផ្ទាំងទស្សនីយភាពសិល្បៈចម្រុះចំនួន ០៣ថ្ងៃជាប់គ្នា តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការផ្សាយផ្ទាល់នូវផ្ទាំងទស្សនីយភាពសិល្បៈចម្រុះចំនួន ០៣ថ្ងៃជាប់គ្នានេះ ធ្វើឡើងនៅវេលាម៉ោង ៩៖០០ព្រឹក។

សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា។ កិច្ចការពារបេតិកភណ្ឌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

សូមទស្សនាវីដេអូជូនដំណឹងខាងក្រោម៖