(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥៥, ៦៩២,៧១៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១៣៨,៣៥៥នាក់ និងជាសះស្បើយឡើងវិញ ២៣១,០៧៥,៧៦២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៨, ២៨៧,៩២៥នាក់ ស្លាប់ចំនួន ៧៨៧,៩៨៤នាក់ និងជាសះស្បើយចំនួន ៣៨,២៦០,៧៨៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៤៦៦,៥៩៨នាក់ ស្លាប់ចំនួន ៤៦៤,១៥៣នាក់ និងជាសះស្បើយ ៣៣,៨៧៣, ៨៩០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៩៧៧,៦៦១នាក់ ស្លាប់ ៦១១,៨៩៨នាក់ និងជាសះស្បើយ ២១,១៩៤,៩០០នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖