(ភ្នំពេញ)៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១១ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៨ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

ទី១៖ ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១១

កាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១១ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ មណ្ឌលប្រឡង៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ អាសយដ្ឋាន៖ អគារលេខ ១៧ ផ្លូវ ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

*បញ្ជាក់៖ បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១១ ទាំងអស់ត្រូវមកធ្វើ តេស្តរកអង់ទីហ្សែនកូវី-១៩ នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

ទី២៖ ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៨

កាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៨ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ មណ្ឌលប្រឡង៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

*បញ្ជាក់៖ បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៨ ទាំងអស់ត្រូវមកធ្វើ តេស្តរកអង់ទីហ្សែនកូវី-១៩ នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

*បេក្ខជនទាំងអស់ត្រូវមកដល់មណ្ឌលប្រឡង៖ ពេលព្រឹក ត្រូវមកដល់ម៉ោង ០៦:៣០ នាទីព្រឹក និងពេលរសៀល ត្រូវមកដល់ម៉ោង ១៣:៣០នាទីរសៀល
*បេក្ខជនមិនអនុញ្ញាតឱ្យបេក្ខជនយកយានជំនិះគ្រប់ប្រភេទចូលក្នុងបរិវេណមណ្ឌលប្រឡង
* បេក្ខជនមិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវសៀវភៅ ឬសំណៅឯកសារគ្រប់ប្រភេទ អាវុធជាតិផ្ទុះ, ទូរស័ព្ទដៃ, វិទ្យុទាក់ទង, Smart Watch, កាសប្លូធូ (bluetooch), Ipad, Tablet និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ជាដាច់ខាត៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖