(ភ្នំពេញ)៖ សប្បុរសជន បាននិងកំពុងបរិច្ចាគធនធានដល់សមាគមរាជសីហ៍ សាខាប្រទេសជប៉ុន ដើម្បីយកទៅចែកជូន ដល់អ្នកកំពុងសិក្សា រស់នៅ និងធ្វើការ នៅប្រទេសជប៉ុន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅចុងខែវិច្ឆិកានេះ។ ការបរិច្ចាគរបស់ពួកគាត់ កើតឡើងដោយសារមើលឃើញអំពីសកម្មភាពយ៉ាសកម្ម របស់សមាគមរាជសីហ៍ សាខាប្រទេសជប៉ុន លើការងារសង្គម និងសប្បុរសធម៌ និងដើម្បីរួមចំណែកទ្រទ្រង់បេសកកម្មមនុស្សធម៌ និងសង្គមរបស់សមាគមមួយនេះ។

សមាគមរាជសីហ៍ ទទួលបានការបរិច្ចាគខ្ទង់ម៉ឺនដុល្លារហើយ បើគិតមកដល់ពេលនេះ ដោយក្នុងនោះរួមមាន៖

១៖ លោក កូន ចិន អនិកជនខ្មែរ ដែលអ្នកជំនួញចូលរួមចំនួន ៣០ម៉ឺនយ៉េន (៣០០០ដុល្លារអាមេរិក)
២៖ ម្ចាស់ហាង M Lucky ទីក្រុង OIZUMI ខេត្ត GUNMA ចូលរួម ៣០ម៉ឺនយ៉េន (៣០០០ដុល្លារអាមេរិក)
៣៖ ម្ចាស់ហាងលក់គ្រឿងទេសខ្មែរនៅក្រុង ទីក្រុង OIZUMI ខេត្ត GUNMA ចូលរួមចំនួន ៣០ម៉ឺនយ៉េន (៣០០០ដុល្លារអាមេរិក)
៤៖ ម្ចាស់ហាងខ្មែរ POPO នៅខេត្ត Tochigi ចំនួន ២០ម៉ឺនយ៉េន (២០០០ដុល្លារអាមេរិក)
៦៖ លោកស្រី ផន ស្រីម៉ាច ចំនួន ១ម៉ឺនយ៉េន (១០០ដុល្លារអាមេរិក)
៧៖ ប្រធានសហជីពពលករ សិក្ខាកាមជនជាតិជប៉ុន ចូលរួម ម៉ាស ១ម៉ឺនម៉ាស់ ស្មើនឹងថវិកា ៨០០ដុល្លារអាមេរិក
៨៖ កញ្ញា ចៅ វណ្ណដារ ត្រីងៀត ៥០កញ្ចប់ ស្មើនឹងវិកា ១០០០ដុល្លារអាមេរិក
៩៖ លោក ជា ប៊ុនជាតិ អង្ករ ១០០គីឡូក្រាម ស្មើនឹង ៤០០ដុល្លារអាមេរិក។

អំណោយទាំងអស់នេះ គឺសម្រាប់សកម្មភាពសប្បុរសធម៌របស់សមាគមរាជសីហ៍ សាខាប្រទេសជប៉ុន ដើម្បីផ្តល់ជូនប្រជាពលខ្មែរដែលកំពុងរស់នៅ សិក្សា និងប្រកបការងារនៅក្នុងប្រទេសជប៉ុន ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយកម្មវិធីសប្បុរសធម៌នេះ នឹងរៀបចំនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

ក្នុងនាមលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍, លោក អ៉ឹម ឌឺប៉េរ៉េ ប្រធានសមាគមរាជសីសាខាប្រទេសជប៉ុន, លោក ហែម ស៉ីថៃ ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ សាខាប្រទេសជប៉ុន និងលោក ឡាំ សារឹទ្ធិ អនុប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ សាខាប្រទេសជប៉ុន បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លា ដែលទឹកចិត្តដ៏ប្រសើរនេះ គឺបង្ហាញពីការជួញគ្នាទៅវិញទៅមក សមដូចពាក្យខ្មែរមួយឃ្លាថា «ជួយគ្នាក្នុងគ្រាក្រ»៕