(ភ្នំពេញ)៖ នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ពោលគឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ គិតត្រឹមម៉ោង ១៧៖០០នាទីល្ងាច សភាពការទូទៅមានភាពស្ងប់ស្ងាត់ ល្អប្រសើរ។ ដោយឡែក ប្រជាពលរដ្ឋ ទៅកម្សាន្តនៅមុខព្រះបរមរាជវាំង មានប្រមាណ ៥០ ,០០០នាក់ ស្របថ្ងៃឈប់សម្រាកប្រជាពលរដ្ឋ បើទោះបីមិនមានប្រារព្ធពិធីអុំទូកក៏ដោយ ។

នេះក៏ដោយសារមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដរដ្ឋមន្ត្រកម្ពុជា ដែលប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អាចធ្វើ ដំណេីរកម្សាន្តគ្រប់ទិសទីតាមបំណងប្រាថ្នា ដោយរក្សាបាននូវការគោរពវិធាន សុខាភិបាល បីកុំ បីការពារ។

រាជធានីភ្នំពេញក្រោមការដឹកនាំ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រាជធានីភំ្នពេញ ត្រូវបានប្រជាពលរដ្ឋសាទរក្នុងការអនុវត្តន៍វិធានការ ចំណាត់ការ សន្តិសុខ សណ្តាប់ ធ្នាប់ អនាម័យ បរិស្ថាន កាន់តែល្អប្រសេីរជាលំដាប់។

ក្នុងនោះដែរ លោក សុខ ពេញ វុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាទ មានការសហការពីលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធត្ថខណ្ឌ ប្រជាការពារខណ្ឌដាក់គោលដៅនៅវេទិកាបុណ្យអុំទូក ដេីម្បីត្រៀមដោះស្រាយសភាពការទូទៅក្នុងព្រះរាជពិធី។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានមកកម្សាន្ត គឺពាក់ម៉ាសគ្រប់គ្នា ក្នុងករណីមិនពាក់ក្រុមការងារណែនាំឲ្យក្រុមការងារចែកជូន៕