(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធាន គណៈ កម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ បេក្ខ ជ ន ឈរ ឈ្មោះ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំគោកត្រប់អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតនៅឃុំគោកត្រប់ ស្រុក កណ្តាល ស្ទឹង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណបក្សឃុំ គណៈសាខាភូមិ សាខាប៉ុស្តិ៍ ប្រធាន ក្រុម បក្សឃុំ និងក្រុមការងារចុះជួយពង្រឹងឃុំគោកត្រប់ គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ស្រុក សរុបចំនួន ១០០ នាក់។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស គណៈ កម្មការរៀបចំបោះឆ្នោតថា្នក់ស្រុក ដែលមកជួយធ្វើជាអាជ្ញាកណ្តាលនៃកម្មវិធីបោះឆ្នោតនេះ ដែលធ្វើឡើងក្នុង គោល បំណងអនុវត្តតាមសេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងផែនការ សកម្មភាពរបស់ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត។ ការបោះឆ្នោតស្ទាបស្ទង់នេះ សំដៅជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុម ប្រឹក្សា ឃុំ ដែលមានសមត្ថភាព ប្រជាប្រិយភាព និងប្រសិទ្ធភាព ជាអ្នកដែលប្រជាជនស្រលាញ់ពេញចិត្ត។

លោកបានមានប្រសាសន៍ផ្តាំផ្ញើដល់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ ត្រូវខិតខំធ្វើអំពើល្អ ធ្វើឱ្យ ប្រជា ពល រដ្ឋ មានការជឿទុកចិត្ត និងទទួលបានការគាំទ្រច្រើន។ បងប្អូនបេក្ខជនទាំងអស់ ត្រូវចេះ ជួយ គាំ ទ្រ គ្នា សហកា រ គ្នា ជួយគ្នាទៅវិញទៅមក និងចូលរួមធ្វើយុទ្ធនាការរកសម្លេងឆ្នោតទាំងអស់គ្នា ដើម្បីធ្វើ យ៉ាង ណា ឱ្យ ទទួលបាន ការគាំទ្រ ពីប្រជាពលរដ្ឋ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា។

លោកបានបន្តថា ប្រទេសជាតិយើងក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហា សេនា បតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងនៅមូលដ្ឋានឃុំគោកត្រប់យើង មានផ្លូវបេតុងស្ទើរគ្រប់ច្រក មានទឹក មានភ្លើង មានសាលារៀន មាន មន្ទីរ ពេទ្យ និងមានរោងចក្រ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើ មានជីវភាពល្អប្រសើរឡើង។ ជាមួយគ្នានេះដែរ សម្តេចប្រមុខរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយខិតខំរកវ៉ាក់សាំង ទិញផង រកជំនួយផង ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ រហូតមកដល់ពេលនេះប្រទេសយើងបានចាក់វ៉ាក់សាំងជូនប្រជាជន បាន ប្រមាន ៨៧,៩៣%ហើយ។

លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាសាធារណៈ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពិសេសត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣)ឱ្យបានគ្រប់ៗ គ្នា។

ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់គណៈកម្មការរៀបចំបោះឆ្នោត ចំនួន៥នាក់ ក្នុងម្នាក់ៗថវិកា ៥០,០០០រៀល បេក្ខជនចំនួន១៧នាក់ក្នុងម្នាក់ៗថវិកា៥០,០០០រៀល សមាជិក សមាជិកាចូលរួមក្នុងពិធីចំនួន៨៥នាក់ក្នុងម្នាក់ៗថវិកា៣០,០០០រៀល នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាការពារចំនួន ៩នាក់ ក្នុងម្នាក់ៗ ថវិកា ៣០,០០០រៀល និងឧបត្ថម្ភអង្គពិធីថវិកាចំនួន៩៨០,០០០រៀល ដោយចំណាយអស់ថវិកា សរុបចំនួន៥,៥៨០,០០០រៀល (ប្រាំលាន ប្រាំសែន ប្រាំបីម៉ឺនរៀល)៕