(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៧៦៤,៩៦៦នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៧,៤៣៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៣,០៩៨នាក់ (ស្លាប់ ១៤៣,៧២៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨២៤,៤៩៩នាក់ (ស្លាប់ ៤៦,៩០៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៨១,៧៤៧នាក់ (ស្លាប់ ២៩,៩៧៨នាក់)
* ថៃ ឆ្លងចំនួន ២,០៥៧,៥៧៥នាក់ (ស្លាប់ ២០,៣៥៦នាក់)
* វៀតណាម ឆ្លងចំនួន ១,០៨៤,៦២៥នាក់ (ស្លាប់ ២៣,៦៨៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៧,៣៩៥នាក់ (ស្លាប់ ១៩,០១១នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៥០,៥១៨នាក់ (ស្លាប់ ៦៥៤នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៨២៦នាក់ (ស្លាប់ ២,៨៩៦នាក់)
* ទ្បាវ ឆ្លងចំនួន ៦១,២៣៩នាក់ (ស្លាប់ ១២៦នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,៤៤៤នាក់ (ស្លាប់ ៩៦នាក់)៕