(ភ្នំពេញ)៖ ទោះបីជាឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ មិនមានការរៀបចំការប្រណាំងទូកក៏ដោយ ក៏ប្រជាពលរដ្ឋ បាននាំគ្នាទៅលេងកម្សាន្តនៅមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេជាច្រើន យ៉ាងសប្បាយរីករាយ។

ជាមួយគ្នានេះ អាជ្ញាធរ និងសមត្ថកិច្ចបានចូលរួមការពារសន្តិសុខ បានយ៉ាងល្អប្រសើរ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដាក់ពង្រាយតាមគោលដៅនានា ដើម្បីបង្ការ និងការពារ បញ្ហាណាមួយកើតឡើងជាយថាហេតុ៕

សូមទស្សនារូបភាព ទិដ្ឋភាពតាមបណ្តាគោលដៅ និងសកម្មភាពចូលរួម របស់អាវុធហត្ថរាជធានីភ្នំពេញ៖