(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៧៩២,២៤៦នាក់ហើយ ដែលកេីនឡេីងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៧,៧៧៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៣,៤១២នាក់ (ស្លាប់ ១៤៣,៧៣៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨២៦,៤១០នាក់ (ស្លាប់ ៤៧,០៧៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៨៦,៦០១នាក់ (ស្លាប់ ៣០,០០២នាក់)
* ថៃ ឆ្លងចំនួន ២,០៦៤,៥៨១នាក់ (ស្លាប់ ២០,៣៨៥នាក់)
* វៀតណាម ឆ្លងចំនួន ១,០៩៤,៥១៤នាក់ (ស្លាប់ ២៣,៧៦១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៧,៩២២នាក់ (ស្លាប់ ១៩,០២៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៥២,១៨៨នាក់ (ស្លាប់ ៦៦២នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៨៦៧នាក់ (ស្លាប់ ២,៩០០នាក់)
* ទ្បាវ ឆ្លងចំនួន ៦២,១៦០នាក់ (ស្លាប់ ១៣២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,៥៩១នាក់ (ស្លាប់ ៩៦នាក់)៕