(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប្រធាននាយកដ្ឋាន-អង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមូលវិទ្យុទាក់ទងរបស់កងកម្លាំងដែលប្រើប្រាស់បច្ចុប្បន្ន មកភ្ជាប់កម្មវិធី និងលេខថ្មី ដើម្បីប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង X1។

លិខិតរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កន្លងមកស្ថានីយផ្សាយបន្ដ (X1) ត្រូវបានផ្អាកដំណើរការមិនអាចទំនាក់ទំនងបាន ដោយសារបញ្ហាបច្ចេកទេសមួយចំនួន។

បច្ចុប្បន្ននេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញគ្រប់ជាន់ថ្នាក់ នៃនាយកដ្ឋានវិទ្យុទាក់ទង ស្ថានីយផ្សាយបន្ដ (X1) ត្រូវបានតម្លើង ជួសជុលកែលម្អ និងដាក់ឲ្យដំណើរការឡើងវិញ ដោយមានសមត្ថភាពអាចធានាបាននូវការប្រើប្រាស់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងផ្នែកខ្លះ នៃខេត្តកណ្ដាល។

ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖