(ប៉េកាំង)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម និងធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនាចិន-អាស៊ាន នៅក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ ។

លោក Xi Jinping បានគូសបញ្ជាក់ថា តាំងពីការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ានរយៈពេល ៣០ ឆ្នាំមក ភាគីទាំងពីរបានឆ្លងកាត់ដំណើរដ៏វិសេសវិសាល។ ក្នុងរយៈពេល ៣០ ឆ្នាំនេះ មានការអភិវឌ្ឍដ៏ស៊ីជម្រៅនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងការវិវត្តន៍យ៉ាងស៊ីជម្រៅនៃនិម្មាបនកម្មអន្តរជាតិគឺរយៈពេល ៣០ឆ្នាំ ដែលប្រទេសចិននិងអាស៊ានក្តាប់ជាប់ ឱកាសនៃយុគសម័យនិងសម្រេចបាន នូវការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបែបលោតផ្លោះ។ យើងបានដើរតាមមហាវិថីមេត្រីភាព និងសុខដុមនីយកម្មនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ឆ្ពោះទៅកាន់ការកសាងសហគមន៍រួមវាសនាតែមួយដែលកាន់តែជិតស្និទ្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់មនុស្សជាតិ។

លោក Xi Jinping បានគូសបញ្ជាក់បន្ថែមថា ប្រទេសចិនគឺជាប្រទេសជិតខាងល្អ មិត្តល្អ និងជាដៃគូល្អរបស់អាស៊ានជារៀងរហូត ។ ប្រទេសចិននឹងតម្កល់ទុកអាស៊ានជា ទិសដៅអាទិភាពនៃទំនាក់ទំនងការទូត ជាមួយប្រទេសជិតខាងយ៉ាងមុតមាំមិនងាករេ គាំទ្រយ៉ាងមុតមាំមិនងាករេ នូវសាមគ្គីភាពអាស៊ាន និងការកសាងសហគមន៍អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេ ចំពោះតួនាទីជាស្នូលរបស់អាស៊ាន ក្នុងក្របខណ្ឌតំបន់អាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេចំពោះអាស៊ាន ក្នុងការដើរតួនាទីកាន់តែធំក្នុងកិច្ចការក្នុងតំបន់និងអន្តរជាតិ៕