(សៀមរាប)៖ នេះជាសប្ដាហ៍ទី៤ហើយ ដែលមន្ទីរពេទ្យកុមារអង្គរ បានប្រកាសពីយុទ្ធនាការ ហាត់ប្រាណដើម្បីសុខភាព រៃអង្គាសថវិកាជួយការព្យាបាលកុមារ។ គិតត្រឹមថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ មន្ទីរពេទ្យទទួលបានថវិកាសរុបជិត១ម៉ឺនដុល្លារហើយ។

តាមការចុះផ្សាយរបស់មន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី២៤ ខែវិច្ឆិកា អ្នកដែលចូលលេងហ្គេម #១ដុល្លារដើម្បីកុមារកម្ពុជា #1USDforCambodianChildren បានចូលរួមបរិច្ចាគថវិកាសរុប ៩,១០៨ ដុល្លារហើយ។ ថវិកាដែលទទួលបានពីការបរិច្ចាគរបស់សាធារណជនតាមរយៈកម្មវិធីនេះ សម្រាប់ទ្រទ្រង់ដល់ការពិនិត្យ ព្យាបាល ថែទាំអ្នកជំងឺដែលត្រូវសង្រ្គោះបន្ទាន់ និងអ្នកជំងឺធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។

យុទ្ធនាការនេះនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ដោយរំពឹងថា នឹងមានអ្នកចូលរួមកាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា សូមចូលរួមលេងហ្គេម #១ដុល្លារដើម្បីកុមារកម្ពុជា #1USDforCambodianChildren ដោយគ្រាន់តែ ធ្វើការបរិច្ចាគ ១ដុល្លារ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ Screenshot Transactions ព្រមទាំងភ្ជាប់ជាមួយរូបថតរបស់លោកអ្នក ណែនាំ (tag) ទៅកាន់មិត្តភក្កិ ១០នាក់បន្តទៀតរួចបង្ហោះ (Post) នៅលើគណនីបណ្តាញសង្គម របស់លោកអ្នក៕