(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានលើកទឹកចិត្ត និងជុំរុញបន្ថែមទៀត ដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សា មន្ត្រី កម្លាំងនគរបាល និងថ្នាក់ដឹកនាំ ភូមិ នៃរដ្ឋបាលសង្កាត់ទួលសង្កែទី២ ក្រោយពីបានយកចិត្តទុកដាក់បំពេញភារកិច្ចល្អប្រសើរ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបន្តអប់រំផ្សព្វផ្សាយ វិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។

លោក ឯក ឃុនដឿន បានសង្កត់ធ្ងន់ឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់លើការផ្ដល់សេវា ដោយធានា «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» សម្រាប់បម្រើប្រជាពលរដ្ឋ ក្រៅពីបានលើកទឹកចិត្ត និងជុំរុញបន្ថែមទៀត ដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សា មន្ត្រី កម្លាំងនគរបាល និងថ្នាក់ដឹកនាំ ភូមិ នៃរដ្ឋបាលសង្កាត់ទួលសង្កែទី២ យកចិត្តទុកដាក់ឱ្យបានល្អប្រសើរ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបន្តអប់រំផ្សព្វផ្សាយ វិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕