(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសហការជាមួយអាជ្ញាធរចិន សម្របសម្រួលបញ្ជួនស្ត្រីខ្មែរចំនួន ២រូប ដែលរស់នៅខុសច្បាប់ក្នុងប្រទេសចិន ឲ្យវិលត្រឡប់ទៅកម្ពុជាវិញ។

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ស្ត្រីទាំង ២រូប នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១៥៖៣៥រសៀលថ្ងៃដដែល៕